ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កតជាដើមដើម្បីធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់ ។ នាថ្ងៃដដែល ក្បួននាវាចម្បាំងនៃឆ្មាំសមុទ្រចិនបានធ្វើការអនុវត្តច្បាប់និងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ។ ប្រការនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងមុតមាំចំពោះ"ភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ"របស់អាជ្ញាធរតៃវ៉ាន់ ជាការគាំពារយ៉ាងខ្លាំងក្លាចំពោះសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាការគាំពារយ៉ាងមុតមាំចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ វាគឺត្រឹមត្រូវនិងចាំបាច់ទាំងស្រុង ។ តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ...
