ខេត្តឧត្តរមានជ័យ៖ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកពីបណ្តាខេត្តនានា រួមមាន៖ -ខេត្តឧត្តរមានជ័យ -ខេត្តបាត់ដំបង -ខេត្តបន្ទាយមានជ័យ -រាជធានីភ្នំពេញ និងខេត្តតាកែវ បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជាស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាមាន់ធំ គឺជាប្រាសាទបុរាណមានតម្លៃជាប្រវត្តិសាស្ត្រនិងវប្បធម៌ខ្ពង់ខ្ពស់ ដែលមានទីតាំងជិតព្រំដែនជាប់នឹងប្រទេសថៃ ហើយជាទីកន្លែងទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់ព្រៃភ្នំខេត្តឧត្តរមានជ័យ។
adm
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មី នៅក្នុងសេចក្តីថ្លែងការនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្ពុជានឹងយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និង តំបន់មុំបី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិមួយនេះកាត់សេចក្ដីឱ្យ។ ហើយប្រជាពលរដ្ឋកម្ពុជាទូទាំងនគរបានផ្តល់បេះដូង ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងក្លៀវក្លាបំផុតចំពោះរដ្ឋាភិបាលលើបញ្ហានេះ ព្រោះដើម្បីកុំឱ្យបន្តឈឺក្បាលតទៅទៀត។ ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
Updated: ចៅក្រមស៊ើបសួរឃុំខ្លួនលោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសរង់ចាំទទួលការជំនុំជម្រះ!
រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងបុគ្គល២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងធ្វើជាអ្នកសារព័ត៌មានសម្ភាសន៍ ទាហានក្លែងក្លាយ(ពាក់ឈុតយោធា) មិនសមរម្យ អត្ថន័យក្នុងកិច្ចសម្ភាសន៍...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គសមាជទាំងមូលបានសម្ដែងការគាំទ្រ មានសមាជិកសមាជិកាព្រឹទ្ធសភា និងរដ្ឋសភាចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែនជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ៕
ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែសម្រួលប្លង់បច្ចេកទេសរបស់គម្រោង អោយបានយល់ច្បាស់បន្ថែមទៀត។ ខេត្តកណ្តាល៖ ការស្នើនេះធ្វើឡើង នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិនិត្យការអនុវត្តការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ត ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការក្រសួងសាធារណការ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាត ទីស្តីការគណៈរដ្ឋមន្ត្រី-លេខ៩០៩ សជណ.ពប-រាជធានីភ្នំពេញ.,ចុះថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥- ប្រកាសលើកលែងការបង់កម្រៃសេវាសាធារណៈសម្រាប់ការប្រើប្រាស់ឈ្មោះដែនជាតិ(.kh)ក្នុងប្រព័ន្ធអ៊ីនធឺណិត(Internet)របស់អង្គភាពសារព័ត៌មានអនឡាញចាប់ពីពេលបច្ចុប្បន្នរហូតដល់ត្រឹមដំណាច់ឆ្នាំ២០២៧។
ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួម អភិបាល អភិបាលរង នាយករដ្ឋបាល មន្ត្រីពាក់ព័ន្ធ រដ្ឋបាលស្រុកស្អាង លោកមេឃុំ ក្រុមប្រឹក្សា ស្មៀនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងអនុភូមិ ពោធិ៍កណ្តាល និងភូមិពោធិ៍ក្រោម ប្រជាការពារ...
រាជធានីភ្នំពេញ៖ រឿងរ៉ាវដែលគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងគ្រួសារមួយដែលមានបងប្អូនស្រី៣ នាក់ ដែលបងស្រីទី១ រស់នៅសហរដ្ឋអាមេរិក បានផ្ញើប្រាក់មកអោយម្ដាយនិងប្អូនស្រីពៅ ទិញដីមួយកន្លែង ដើម្បីទុកជាទីបញ្ចុះសពម្ដាយ ពេលគាត់ចែកឋានទៅ តែពេលដែលម្ដាយទទួលមរណភាព ប្អូនស្រីពៅ បែជា ដាក់ពាក្យស្មើរសុំទៅតុលាការ អោយបែងចែកដីនេះ ជាបីចំណែកទៅវិញ ស្របពេលដែលផ្នូរសពម្ដាយបានបញ្ចុះ នៅក្នុងទីតាំងដីនោះ ដោយសំអាងថា ដីនោះជាកេរមរតករបស់ម្ដាយ។...
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចប់មុខតំណែង និងលុបឈ្មោះលោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម ចេញពីក្របខណ្ឌ ដោយសារសាមីខ្លួនអវត្តមានគ្មានមូលហេតុ។ ក្នុងនោះ អនុក្រឹត្យ ស្តីពី ការបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ...
ខេត្តប៉ៃលិន៖ ស្នងការខេត្តប៉ៃលិន បំភ្លឺករណី បុរសម្នាក់បើកម៉ូតូបញ្ច្រាស់ទិសបុករថយន្ត បណ្ដាលឲ្យស្លា..,ប់ខ្លួនឯង រីឯគ្រួសារសព បានប្តឹងម្ចាស់រថយន្តទៅតុលាការខណៈខាងសពទារសំណង៥០០០$(ប្រាំពាន់ដុល្លា)ហើយខាងម្ចាស់រថយន្តជួយត្រឹម១០០០$(មួយពាន់ដុល្លារ)! សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន៖ ក្រោយពីបានទទួលព័ត៌មាន ពីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន មានកិត្តិយសសូមបំភ្លឺជូនសាធារណជន ព្រមទាំងអ្នកនិយមលេងបណ្តាញសង្គម មេត្តាជ្រាបថា កាលពីវេលាម៉ោង ១៧ និង ១៣នាទី...
