រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ «កម្ពុជា បដិសេធចោលទាំងស្រុងដែលថាកម្ពុជាបានបាញ់ចូលទឹកដីឡាវ មិនដូចការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីភាគីឈ្លានពានថៃនោះទេ»។ នេះជាការថ្លែងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិលារនិងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ "Cambodia has completely denied that it...
adm
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥-- រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាល់ចោលព័ត៌មានភូតកុហក ពីសំណាក់ភាគីថៃ ដែលថា កម្ពុជាបានប្រើប្រាស់ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL-03 បាញ់ចូលទឹកដីថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងថា «កម្ពុជាគ្មានការចាំបាច់ក្នុងការប្រើប្រាស់ម៉ីស៊ីលចម្ងាយឆ្ងាយ PHL-03នេះទេ»។ PHL-03 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានសមត្ថភាពបាញ់បានដល់ចម្ងាយដល់ទៅ ១៥០...
ថៃបដិសេធការសម្រុះសម្រួលអន្តរជាតិដើម្បីបញ្ចប់ការប្រយុទ្ធជាមួយកម្ពុជា។ យោងតាមការចុះផ្សាយពីសារព័ត៌មាន- reuters-25-7-2025 បាងកក៖ ក្រសួងការបរទេសថៃបាននិយាយនៅថ្ងៃសុក្រទី២៥ខែកក្កដានេះថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីប្រទេសទីបីដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានផ្ទុះឡើងជាអរិភាពបើកចំហនៅទីតាំងជាច្រើននៅតាមជួរមុខ ជាមួយនឹងការផ្លាស់ប្តូរកាំភ្លើងធំក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មានCNNនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃ៖ បានបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជានៅតាមព្រំដែនដែលមានជម្លោះដ៏យូររបស់ពួកគេ ដោយបង្កើនភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍។ កម្ពុជាបាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ប៉ុន្មានម៉ោងមុននេះ កម្លាំងទាហានថៃ និងកម្ពុជា បានប៉ះទង្គិចគ្នានៅតំបន់ជាច្រើននៅតាមព្រំដែន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៨នាក់នៅក្នុងប្រទេសថៃ។ ការវាយប្រហារបានកើតឡើងមួយថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនបាត់បង់ជើងរបស់គេនៅតាមព្រំដែនកម្ពុជា-ថៃ ដែលជំរុញឱ្យមានការកម្រិតធ្លាក់ចុះទំនាក់ទំនងការទូតរវាងទាំងទីក្រុងបាងកក និងទីក្រុងភ្នំពេញ ខណៈដែលទំនាក់ទំនងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខ៖ ថក០៨/២០២៥ កបទ.សអ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោល ទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២០ ខែកក្កដា...
តាមសេចក្តីរាយការណ៍កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army's post អូរស្មាច់៖ នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងគ្រប់កងល្បាត ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត...
ប្រាសាទតាមាន់ធំ៖ ចលនាជាតិនិយម! នៅថ្ងៃអាទិត្យ ទី ២០ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ដល់ម៉ោង ៣:០០ រសៀល មានបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចំនួន ៤,៣៩៥នាក់ អញ្ជើញមកពីខេត្ត កំពង់ធំ, សៀមរាប, បាត់ដំបង, ប៉ៃលិន,...
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះបានបញ្ជាក់ថា៖ បន្ទាប់ពីករណីទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស២នាក់កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក បានមានការវិភាគផ្ទុយគ្នាពីភាគីសៀមខ្លះដែលថា គ្រាប់មីននោះជាសំណល់សង្គ្រាមចាស់ ប៉ុន្តែក្រុមផ្សេងទៀតថាជាគ្រាប់មីនទើបដាក់ថ្មី ពីព្រោះតំបន់នោះត្រូវបានសម្អាតមីនរួចរាល់ហើយ។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ចំពោះសំណួរទាំងនេះ ការផ្ទុះគ្រាប់មីនបានកើតឡើងក្នុងទឹកដីរបស់អ្នកណា?...
ជាផ្នែកមួយនៃការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គម កម្លាំងអាជ្ញាធរនៅកម្ពុជា ដឹកនាំដោយអង្គភាពបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានបន្តការចុះធ្វើអន្តរាគមន៍លើ ទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលកំពុងពង្រីកសកម្មភាពយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងខេត្តនានា។ ក្នុងអំឡុងពេលថ្មីៗនេះ មានការចុះស្វែងរកនិងបង្ក្រាបនៅទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំដែន ដោយបង្ក្រាបបានបណ្តាញល្បែងស៊ីសងធំៗ ដែលមានការចូលរួមពីបរទេសនិងជនជាតិខ្មែរ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៣ កក្កដានេះបានអំពាវនាវឲ្យមេដឹកនាំអាស៊ាន និងពិភពលោកទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន ស៊ីនវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានសារភាពពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោក អនឡាញ និងលាងលុយខុសច្បាប់ នៅប្រទេសថៃ។ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ...
