ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្តព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ និងនាំយកនូវ ស្បៀងអាហារ...
adm
ដកស្រងចេញពីប្រភព៖RFP-- បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥) ដើម្បីធ្វើការជំទាស់ជាមួយរដ្ឋាភិបាល ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra លាលែងពីតំណែង ជុំវិញការបែកធ្លាយការសន្ទនាទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតមេដឹកនាំកម្ពុជា ដែលបង្កឱ្យស្រទាបមហាជនមានកំហឹងជាសាធារណៈ។ ដោយយោងតាមសារព័ត៌មានបារាំង-RFP- បានរាយការណ៍ថាការវិលត្រឡប់មកវិញរបស់ក្រុមចលនាអាវលឿងនេះ ដោយចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រីថៃថាធ្វើឱ្យខូចដល់ប្រទេស និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកំលាំងយោធា។...
បាងកក៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានកាសែត «The Nation» របស់ថៃ លោកស្រីមិនបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ផ្ទុយទៅវិញលោកស្រីបានចេញសុំទោសជាសាធារណៈដល់ប្រជាជនថៃនិងមេបញ្ជាការភូមិភាគពីរ ហើយបានសន្សាថានឹងប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន។ ជាងនេះទៅទៀតលោកស្រីបានធានាដល់ប្រជាជនថៃថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជាទៅវិញ...។ លោកស្រីបានបន្ថែមថា "ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្តីរបស់ខ្ញុំ ប្រសិនបើយើងរួបរួមគ្នា យើងនឹងរួចផុតពីវិបត្តិនេះ"។
«យោងតាមអត្ថបទរបស់កាសែត The Nation» បាងកក៖ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- លោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយថ្នាក់ដឹកនាំយោធាថៃកំពូលៗ ដើម្បីពិភាក្សាអំពីស្ថានភាពថៃ-កម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា កិច្ចប្រជុំរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបានធ្វើឡើងនៅវិមានរដ្ឋាភិបាលនៅម៉ោង ១០ និង៥០នាទីព្រឹក។ កិច្ចប្រជុំនេះមានការចូលរួមពីឧត្តមសេនីយ៍...
នៅលើបណ្តាញសង្គមហ្វេសបុកផេករបស់សម្តេចតជោ ហ៊ុន សែន មានខ្លឹមសារថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)”...
កម្ពុជា៖ នៅថ្ងៃទី ១៧ មិថុនានេះ បានសម្រេចបិទការនាំចូល «បន្លែ និង ផ្លែឈើ»ពីថៃតាមច្រកព្រំដែនទាំងអស់ ក្រោយពីឱសានវាទ ២៤ ម៉ោង(ផុតខសន្យាដាច់ខាត) របស់រាជរដ្ឋាភិបាលកម្ពុជាបានដល់ពេលកំណត់ ហើយប្រទេសថៃមិនព្រមចូលរួមកែសម្រួលតាមព្រំដែនឱ្យវិលទៅរកភាពដូចដើមវិញ បិទព្រំដែនដោយឯកតោភាគី។ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន Fresh News លោក សុខ វាសនា...
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេស ដែលជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន...
ភាគីគយថៃមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (គ្រៀម-ស្រស់) ចូលទៅប្រទេសថៃគឺបញ្ជាពីថ្នាក់លើ អាជ្ញាធរខេត្តប៉ៃលិន៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខេត្តប៉ៃលិន សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ មិនអនុញ្ញាតអោយបន្លែ...
សារលម្អិតរបស់សម្តេចធិបតី👇 ........................................... ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងការថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។...
