January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: June 7, 2025

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាមកដល់ពេលនេះមិនទាន់ទទួលបានព័ត៌មានពីភាគីថៃពីការបិទច្រកព្រំដែននោះទេ យោងតាមករបញ្ចាក់របស់ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនដោយឯកតោភាគីតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ។

ខេត្តឧត្តរមានជ័យ៖ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋជាច្រើនបានអញ្ជើញមកពីបណ្តាខេត្តនានា រួមមាន៖ -ខេត្តឧត្តរមានជ័យ -ខេត្តបាត់ដំបង -ខេត្តបន្ទាយមានជ័យ -រាជធានីភ្នំពេញ និងខេត្តតាកែវ បានអញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ ដែលជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជាស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាមាន់ធំ គឺជាប្រាសាទបុរាណមានតម្លៃជាប្រវត្តិសាស្ត្រនិងវប្បធម៌ខ្ពង់ខ្ពស់ ដែលមានទីតាំងជិតព្រំដែនជាប់នឹងប្រទេសថៃ ហើយជាទីកន្លែងទេសចរណ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់ព្រៃភ្នំខេត្តឧត្តរមានជ័យ។

You may have missed

Copyright © All rights reserved. | Newsphere by AF themes.