April 3, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Day: June 19, 2025

បាងកក៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានកាសែត «The Nation» របស់ថៃ លោកស្រីមិនបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ផ្ទុយទៅវិញលោកស្រីបានចេញសុំទោសជាសាធារណៈដល់ប្រជាជនថៃនិងមេបញ្ជាការភូមិភាគពីរ ហើយបានសន្សាថានឹងប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន។ ជាងនេះទៅទៀតលោកស្រីបានធានាដល់ប្រជាជនថៃថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជាទៅវិញ...។ លោកស្រីបានបន្ថែមថា "ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្តីរបស់ខ្ញុំ ប្រសិនបើយើងរួបរួមគ្នា យើងនឹងរួចផុតពីវិបត្តិនេះ"។

«យោងតាមអត្ថបទរបស់កាសែត The Nation» បាងកក៖ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- លោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃព្រហស្បតិ៍នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយថ្នាក់ដឹកនាំយោធាថៃកំពូលៗ ដើម្បីពិភាក្សាអំពីស្ថានភាពថៃ-កម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Houngsub បាននិយាយថា កិច្ចប្រជុំរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបានធ្វើឡើងនៅវិមានរដ្ឋាភិបាលនៅម៉ោង ១០ និង៥០នាទីព្រឹក។ កិច្ចប្រជុំនេះមានការចូលរួមពីឧត្តមសេនីយ៍...

Copyright © All rights reserved. | Newsphere by AF themes.