បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋថៃជាច្រើននាក់ បានចាប់ផ្តើមធ្វើការតវ៉ា នៅមុខច្រកខ្លងឡឹក~ប៉ោយប៉ែត ដើម្បីទាមទារឱ្យទាហានថៃ បើកច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាវិញ ក្រោយពីអាជីវកម្ម និងការដឹកជញ្ចូនទំនិញរបស់ពួកគេត្រូវបានផ្អាក និងខាតបង់យ៉ាងច្រើន។ ខាងក្រោមជាខ្លឹមសារការតវ៉ារបស់ប្រជាជនថៃ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា? ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ ។...
