សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាធា្លប់មានប្រព័ន្ធច្បាប់សម្រាប់ដឹកនាំ និងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រសិលាចារិកបានបង្ហាញថាប្រទេសកម្ពុជាមានច្បាប់សម្រាប់ គ្រប់គ្រង និងដឹកនាំប្រទេសតាំងពីសម័យហ្វូណនរហូតដល់សម័យកាលនៃទំនើបភាវូបនីយកម្ម ច្បាប់ ខ្មែរតាមបែបបារាំងនៅពាក់កណ្តាលសតវត្សរ៍ទី១៩ ដែលកាលនោះច្បាប់កំពូលរបស់យើងមាននាមថា ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ ដែលមានឧត្តមានុភាពគ្រប់គ្រងលើអំណាចទាំងអស់ រួមទាំង អំណាចរបស់ព្រះមហាក្សត្រផងដែរ។ ការលើកឡើងរបស់សម្តេចធិបតីដូចនេះធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល...
