សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៣ កក្កដានេះបានអំពាវនាវឲ្យមេដឹកនាំអាស៊ាន និងពិភពលោកទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន ស៊ីនវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានសារភាពពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោក អនឡាញ និងលាងលុយខុសច្បាប់ នៅប្រទេសថៃ។ដូចការលើកឡើងរបស់សម្តេចកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ...
