រដ្ឋបាលខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសព័ត៍មាន អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនសាធារណៈជនជាតិ និងអន្តរជាតិ អំពីព័ត៌មានដែលបានចុះផ្សាយលើគេហទំព័រសារព័ត៌មាន The Nation Thailand នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលភ្ជាប់រូបភាពមានចំណងជើងថា “ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរ ឈប់រស់នៅក្នុងភូមិមានជម្លោះ”។ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ និង សូមបញ្ជាក់ជូនសាធារណៈជនជាតិ...
Border dispute
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង! On...
សេចក្តីប្រកាសព័ត៌មានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan...
រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ៖៥៤៣/២៥.សជណ ថ្ងៃចន្ទ ២កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ បន្ទាយមានជ័យ, ថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២៥ សូមជម្រាបជូន ឯកឧត្តម អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថ កម្មវត្ថុ...
ព្រះវិហារ៖ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីរត់កម្សាន្ត ចម្ងាយ ៥គីឡូម៉េត្រ សម្រាប់ពលរដ្ឋជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ហើយមានពលរដ្ឋភៀសសឹកចំនួន ១៤២២នាក់ ចូលរួមការរត់ប្រណាំងនេះផងដែរ។ យោងតាមសេចក្តីរាយការណ៍ «រត់ដើម្បីសន្តិភាព» មិនត្រឹមតែដើម្បីភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាពនោះទេ ប៉ុន្តែតែនេះក៏បង្ហាញអំពីបំណងទាមទាររកសន្តិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹងឮ ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។ បើតាមការផ្សព្វផ្សាយចែកចាយតាមបណ្តាញសង្គមហ្វេបុកផេក(Facebook page)...
--នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- បន្ទាយមានជ័យ៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយលួសបន្លា(ឡាម) រនាំងសំណាញ់ខ្មៅ និងដាក់កង់ឡានហ៊ុំព័ទ្ធយកដីនិងផ្ទះអ្នកភូមិ។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងក្រោយមានកិច្ចព្រៀមព្រៀងនិងការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល...
កម្ពុជាបានដាក់ពាក្យបណ្តឹងជំទាស់ជាផ្លូវការឱ្យភាគីថៃរុះរើរបងលួសបន្លា/ឡាម របាំងសំណាញ់ខ្មៅ និង កង់ឡានចេញពីតំបន់ទាំងឡាយដែលបានរំលោភមកកម្ពុជា! រាជធានីភ្នំពេញ៖ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបទេស និងសហប្រត្តិបត្តការអន្តរជាតិក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែង ជម្រាបជូនការវិវត្តន៍ថ្មីៗទាក់ទងនិងសភាពការតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៖ -កម្ពុជាបានប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់បំផុតក្នុងការអនុវត្តនកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ ដោយភាពជឿជាក់ថាគឺជាមូលដ្ឋានដ៏រឹងមាំបំផុតដើម្បីកសាងសន្តិភាពដ៏យូអង្វែងសម្រាប់ទាំងអស់គ្នា។...
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃ បានយកសំណាញ់មកបិទបន្ថែមនៅកន្លែងដែលពួកគេ បានយកបន្លាលួសមកព័ទ្ធយកផ្ទះអ្នកស្រុកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យយើងឃើញពីសកម្មភាពរបស់ពួកគេនៅខាងក្នុង។ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលជាម្ចាស់លំនៅដ្ឋានទាហានថៃ មកព័ទ្ធយកនោះ បានមកឈរស្រែកតវ៉ា និងទាមទារឲ្យទាហានថៃ ប្រគល់ផ្ទះជូនពួកគេវិញ ហើយអំពាវនាវឲ្យអន្តរជាតិជួយដោះស្រាយ និងអន្តរាគមន៍ទៅភាគីថៃ មានចំណាត់ការលើបញ្ហានេះផង។ តាមការបញ្ជាក់របស់លោក...
រាជធានីភ្នំពេញ,.ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥-- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងតាមបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ! តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មីនដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ...
