ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃ បានយកសំណាញ់មកបិទបន្ថែមនៅកន្លែងដែលពួកគេ បានយកបន្លាលួសមកព័ទ្ធយកផ្ទះអ្នកស្រុកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យយើងឃើញពីសកម្មភាពរបស់ពួកគេនៅខាងក្នុង។ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលជាម្ចាស់លំនៅដ្ឋានទាហានថៃ មកព័ទ្ធយកនោះ បានមកឈរស្រែកតវ៉ា និងទាមទារឲ្យទាហានថៃ ប្រគល់ផ្ទះជូនពួកគេវិញ ហើយអំពាវនាវឲ្យអន្តរជាតិជួយដោះស្រាយ និងអន្តរាគមន៍ទៅភាគីថៃ មានចំណាត់ការលើបញ្ហានេះផង។ តាមការបញ្ជាក់របស់លោក...
Day: August 17, 2025
រាជធានីភ្នំពេញ,.ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៥-- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងតាមបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីនPMN-2សំដែងនិងគ្រាប់មីនPMN-2ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង!! គ្រាប់មីនPMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថារកឃើញពីក្នុងដី និងចោទថាកងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាពដើម្បីបង្កផ្ទុះឡើយ! តាមធម្មតានិងបច្ចេកទេសប្រសិនការដាក់មីនដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ...
