កម្ពុជាបានដាក់ពាក្យបណ្តឹងជំទាស់ជាផ្លូវការឱ្យភាគីថៃរុះរើរបងលួសបន្លា/ឡាម របាំងសំណាញ់ខ្មៅ និង កង់ឡានចេញពីតំបន់ទាំងឡាយដែលបានរំលោភមកកម្ពុជា! រាជធានីភ្នំពេញ៖ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបទេស និងសហប្រត្តិបត្តការអន្តរជាតិក្នុងសន្និសីទសារព័ត៌មាន លោកបានថ្លែង ជម្រាបជូនការវិវត្តន៍ថ្មីៗទាក់ទងនិងសភាពការតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៖ -កម្ពុជាបានប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់បំផុតក្នុងការអនុវត្តនកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងរវាងភាគីទាំងពីរ ដោយភាពជឿជាក់ថាគឺជាមូលដ្ឋានដ៏រឹងមាំបំផុតដើម្បីកសាងសន្តិភាពដ៏យូអង្វែងសម្រាប់ទាំងអស់គ្នា។...
