--នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- បន្ទាយមានជ័យ៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយលួសបន្លា(ឡាម) រនាំងសំណាញ់ខ្មៅ និងដាក់កង់ឡានហ៊ុំព័ទ្ធយកដីនិងផ្ទះអ្នកភូមិ។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងក្រោយមានកិច្ចព្រៀមព្រៀងនិងការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល...
