យោងតាមសេចក្តីរាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាមតាមបណ្តាញសង្គមហ្វេសបុក(Facebook page) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥-- ខេត្តកំពង់ចាម៖ ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទុបទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។ លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣...
Day: August 23, 2025
ព្រះវិហារ៖ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីរត់កម្សាន្ត ចម្ងាយ ៥គីឡូម៉េត្រ សម្រាប់ពលរដ្ឋជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ហើយមានពលរដ្ឋភៀសសឹកចំនួន ១៤២២នាក់ ចូលរួមការរត់ប្រណាំងនេះផងដែរ។ យោងតាមសេចក្តីរាយការណ៍ «រត់ដើម្បីសន្តិភាព» មិនត្រឹមតែដើម្បីភ្ជាប់មិត្តភាព និងលើកកម្ពស់សុខភាពនោះទេ ប៉ុន្តែតែនេះក៏បង្ហាញអំពីបំណងទាមទាររកសន្តិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹងឮ ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។ បើតាមការផ្សព្វផ្សាយចែកចាយតាមបណ្តាញសង្គមហ្វេបុកផេក(Facebook page)...
