January 12, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

digital media press

យោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តកណ្តាល៖ មហាជនដែលឃើញបញ្ហាជំលោះ រឺហៅថាអធិករណ៍រវាងព្រះសង្ឃ ២អង្គនៅវត្តស្លាកេតុ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ស្នើអោយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំង២ក្រុម ដែលគាំទ្រព្រះសង្ឃម្ខាងៗរៀងខ្លួន រហូតដល់ផ្ទុះការតវ៉ាបណ្តេញព្រះចៅអធិការវត្ត រួមនឹងព្រះសង្ឃមួយចំនួនទៀតចេញពីវត្ត និងចាក់សោរវត្តទៀតនោះ ត្រូវបញ្ឈប់សកម្មភាពដែលហួសហេតុនេះជាបន្ទាន់ ព្រោះការតវ៉ានេះវាបានហួសដែននៃការគាំទ្រហើយ ដែលវាបានក្លាយទៅជាអំពើហិង្សា ដែលបងប្អូនកំពុងប្រឈមទៅនឹងទោសព្រហ្មទណ្ឌហើយ។ មតិមហាជនភាគច្រើនដែលបានដឹងរឿងមិនចុះសម្រុងគ្នា រវាងព្រះសង្ឃ ២អង្គក្នុងវត្តតែមួយ គឺភិក្ខុ...

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការ...

នគរបាលចំនួន ៣ រូប ត្រូវបានដកតំណែង បន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់, ចៅសង្កាត់១រូបត្រូវអនុវត្តផ្លូវច្បាប់ និងមន្តី្រនគរបាល២រូបទៀត ត្រូវអប់រំវិន័យកងកម្លាំង។ ក្រសួងមហាផ្ទៃបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ អោយអនុវត្តវិន័យក្រោមរូបភាព ៖ ១- ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះ ៖ ក - លោកអនុសេនីយ៍ឯក ហ៊ុន...

អាហ្សង់ទីន៖ មេសាសនាគ្រីស្ទ លោក Jorge Mario Bergoglio រឺហៅឈ្មោះម្យ៉ាងទៀតសម្តេចប៉ាប ហ្វ្រង់ស៊ីស បានសោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំក្រោយពីបានធូរស្បើយពីជំងឺដង្ហើមធ្ងន់ធ្ងរមួយរយៈពេល។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ជាប្រមុខនៃព្រះវិហារកាតូលិក ទ្រង់កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៣៦ នៅទីក្រុង Buenos...

-ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន (JMSDF) ចំនួនពីរគឺ “Bungo” និង “Etazima” បានចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមនៅថ្ងៃនេះ។ ពួកគេគឺជានាវាបរទេសដំបូងគេបង្អស់ដែលចូលចតនៅកំពង់ផែដែលត្រូវបានធ្វើទំនើបកម្ម ឱ្យប្រសើរឡើង ក្រោមជំនួយរបស់ចិន។ Bungo និង Etazima ត្រូវបានគេបញ្ជូនទៅបេសកកម្មទៅកាន់ប្រទេសចំនួន ១១ រាប់ចាប់ពីទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា...

ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ខែមេសាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិនបានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា...

មិត្តភាព "ដែកថែប" ដែលមិនអាចបំបែកបាន ៖ រឿងរ៉ាវដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពចិន-កម្ពុជា ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៉េកាំង ។ នេះជាការសន្យារវាងមិត្តចាស់...

ព័ត៌មានបន្ថែម៖ ករណីរថយន្តព្រូសមួយគ្រឿងបានធ្លាក់ទឹកពីកំពង់ចម្លងស្វាយតានី ចុចទីនេះទស្សនាវីដេអូ=>https://fb.watch/z0kRBUwjMn/ យោងតាមរាយការណ៍របស់រដ្ឋបាលឃុំត្រើយស្លា៖ ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកសេង វុធ និងលោកអេង វណ្ណឌី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំ ត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រើយស្លា...

ចាប់ពីវេលាម៉ោង១២និង១នាទីថ្ងៃទី១០ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។ ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។...

ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.