April 1, 2026

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព័ត៌មានជាតិ

គិតចាប់តាំងពីរយៈពេលប្រមាណជិត១៣ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២% ក្នុងនោះបានឈូសសម្អាតផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.គ.ម. បានឱ្យដឹងថា ការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន...

(ព្រះសីហនុ)៖ ការមកដល់នៃនាវាជើងទឹកអាមេរិក បង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិកឡើងវិញ, នាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជារួចរាល់ នឹងសំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនេះមានឈ្មោះថា USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត...

ខេត្តកំពង់ស្ពឺ៖ តាមប្រភពមន្ត្រីឧទ្យានុរក្សបានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត(SMART) នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ចំនួនប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា ក្ងោកបៃតង ឬក្ងោក (ឈ្មោះអង់គ្លេស៖ Green Peafowl ឈ្មោះវិទ្យាសាស្រ្ត៖...

(ភ្នំពេញ)៖ រឿងរ៉ាវនៃករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីឆ្នាំ២០២៣ បានអូសបន្លាយអស់ពេលជិត៣ឆ្នាំទៅហើយ តែជនរងគ្រោះមិនទាន់ទទួលបាននូវយុត្តិធម៌ទេ នោះគឺ ប្រាក់សំណង ក្រោយស្ថាប័នតុលាការទាំងបីជាន់ថ្នាក់ ( សាលាដំបូងរាជធានីភ្នំពេញ. សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ) សម្រេចឲ្យជនល្មើសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងសងសំណងទៅជនរងគ្រោះចំនួន៦០លានរៀល។ ស្របពេលដែលសាលដីកាតុលាការកំពូលបានចូលជាស្ថាពរ ទណ្ឌិត ឈ្មោះ ខា ផេង មិនទាន់ទាំងបានសងសំណងដល់ជនរងគ្រោះផង...

ខេត្តតាកែវ៖ មកទីនេះមិនមែនមកតវ៉ា មកទីនេះមិនមែនមកបង្កបញ្ហា គឺមកដើម្បីសុំការសណ្ដោប្រោសប្រណីពីស្ថាប័នគយ សុំត្រឹមតែមួយរស់ ត្រឹមមានបាយ២ពេលក្នុងមួយថ្ងៃ មានដង្ហើមបន្តរស់រកស៊ីចិញ្ចឹមដើម្បីក្រពះ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅមុខស្នាក់ការគយក្នុងខេត្តតាកែវ ក្រុមតៃកុងឡាន ស៊ីឈ្នួលដឹកទំនិញពីខេត្តតាកែវ...

កណ្ដាល៖ រឿងរ៉ាវវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ បានកើតឡើងចាប់តាំងពីអំឡុងឆ្នាំ២០១៩ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋ អាចទទួលយកបាននៅឡើយទេ។ ដំណើរនៃវិវាទនេះមានដូចតទៅ : ប្រជាពលរដ្ឋចំនួន១៦៦ គ្រួសារដែលរស់នៅ ចំណុចបឹងវៀន ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលរស់នៅនិងអាស្រ័យផលលើផ្ទៃដីចំនួន១៤៥ ហិកតាតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ បានយល់ព្រមលក់ដីនេះអោយទៅឈ្មោះ...

វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនពេលនេះបាន វិលត្រឡប់មកកាន់មាតុភូមិវិញ ហើយ សូមចូលរួមត្រេកអរជាមួយក្រុមគ្រួសារ និងសាច់ញាតិ នូវពេលដ៏សែនរំភើបរីករាយនេះ! --ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥-- គួរំលឹកផងដែរថាចាប់តាំងពីទាហានថៃបានចាប់ខ្លួនវីរកងទ័ពកម្ពុជារបស់យើងរហូតមកពេលនេះគឺមានរយៈពេល១៥៥ថ្ងៃ។

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា "ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសលោក ម៉ាកូ រូប៊ីអូ...

យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់នៅវេលាម៉ោង៨យប់នេះ នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដែលចែកទៅក្នុងមួយគ្រឿង ១៩លានដុល្លារអាមេរិក ។ -ការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន...

Copyright © All rights reserved. | Newsphere by AF themes.