យោងតាមសេចក្តីរាយការបង្ហោះតាមហ្វេសបុកផេក«HENG Ratana's post » ជាផេកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានបញ្ជាក់ដូចខាងក្រោម៖ ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖...
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសព័ត៍មាន អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូនសាធារណៈជនជាតិ និងអន្តរជាតិ អំពីព័ត៌មានដែលបានចុះផ្សាយលើគេហទំព័រសារព័ត៌មាន The Nation Thailand នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលភ្ជាប់រូបភាពមានចំណងជើងថា “ខេត្តស្រះកែវទុកពេល៣០ថ្ងៃ ឱ្យប្រជាពលរដ្ឋខ្មែរ ឈប់រស់នៅក្នុងភូមិមានជម្លោះ”។ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ និង សូមបញ្ជាក់ជូនសាធារណៈជនជាតិ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារប្រាប់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ថា យោធាថៃ មានបំណងប្រើប្រាស់កម្លាំង ដើម្បីដណ្តើមយកទឹកដីកម្ពុជា នៅទីតាំងចំនួន ១៧ទីតាំងផ្សេងទៀត ស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៧...
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង! On...
កណ្តាល៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥-- យោងតាមប្រភពហ្វេសបុកផេកផ្លូវការរបស់ឯកឧត្តម គួច ចំរើន អភិបាល គណៈអភិបាលខេត្តកណ្តាលបានបង្ហោះ ខ្លឹមសារ និងរូបភាពដូចខាងក្រោម៖ ត្រឹមម៉ោង ១២:០០ ថ្ងៃនេះ អ្នកមកលេងកំសាន្តក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោ ណែនណាន់តាន់តាប់ហេីយ អ្នកចង់មកទៀត គួរចាំពេលក្រោយ ចំណតក៏ពេញ...
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលផ្សាយតាមបណ្តាញសង្គមហ្វេសបុកផ្លូវការណ៍បានបញ្ជាក់ថា៖ ខេត្តកណ្ដាល ៖ សមិទ្ធផលថ្មីៗជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវ៉ាត់ក្រុង ស្ពានឆ្លងកាត់ទន្លេបាសាក់ ទន្លេមេគង្គ សាលារៀន មន្ទីរពេទ្យ ពិសេសព្រលានយន្តហោះអន្តរជាតិតេជោ បានលេចចេញជារូបរាងឡើង នៅក្នុងខេត្តកណ្ដាល សបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី...
សេចក្តីប្រកាសព័ត៌មានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ...
-សាមគ្គីភាពជាកូនសោ -យើងនាំគ្នាគាំទ្រផលិតផលខ្មែរ ..................................... *តើហេតុអ្វីយើងត្រូវនាំគ្នាគាំទ្រផលិតផលក្នុងស្រុក? ១-ជួយសេដ្ឋកិច្ចក្នុងស្រុក ២-កាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស ៣-ការពង្រឹងសិទ្ធិ និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងស្រុក ៤-ការជួយរក្សាភាពរីកចម្រើនក្នុងវិស័យជាតិក្នុងការផលិត ៥-សុវត្ថិភាព និងគុណភាព ៦-បង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ៧-បង្កើនការងារដល់ប្រជាជនក្នុងតំបន់
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រីដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅ។...
