(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ក្នុងជម្លោះកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញផ្នែកព័ត៌មាន តាមបណ្តាអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មាន ដើម្បីរួមគ្នាផលិត ផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័ស...
ព័ត៌មានថ្មីៗ
យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ«The Nation» កាលពីថ្ងៃអាទិត្យ ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានធ្វើការត្រួតពិនិត្យនាវាដឹកប្រេងឈ្មោះ Chetthabodi 6 ដែលបោះយុថ្កានៅក្បែរកោះគុត-Ko Kut ក្នុងខេត្តត្រាត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់នាវានៅក្នុងតំបន់នោះ។ ទោះបីជាយ៉ាងនេះក្តី មន្ត្រីមកពីកងនាវាចរថៃ នាយកដ្ឋានគយ (កំពង់ផែ Laem Chabang) នាយកដ្ឋានកំពង់ផែ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (និយាយឱ្យខ្លីគឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ) បើភាគីថៃធ្វើការបើកច្រកព្រំដែនអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និង ផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ រាជធានីភ្នំពេញ,.ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥-- ខាងក្រាមជាសំណេរដើមទាំងស្រុងរបស់សម្តេចធិបតី៖ ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា...
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥-- តាមសេចក្តីរាយការពីសារព័ត៌មាន«អេប៊ីស៊ីញូស៍ / abcnews» នៅក្រុងបាងកកជុំវិញវិមានឈ្នះឈ្នះមានក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ដើម្បីទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផេថងថាន/Paetongtarn Shinawatra ចុះចេញពីតំណែង ដែលជាផ្នែកមួយនៃភាពចលាចលនយោបាយថៃដែលកើតឡើងដោយការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ ប្រភពបានបន្តថាលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn ត្រូវបានប្រជាជនថៃមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការដោះស្រាយជម្លោះព្រំដែនថ្មីៗជាមួយប្រទេសកម្ពុជាជាពិសេសទាក់ទងនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនៅថ្ងៃទី ២៨...
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ...
សេចក្តីប្រកាសព័ត៌មាន អគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកសី សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ។ អាស្រ័យហេតុនេះ សូមសម្ដេច ទ្រង់...
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥--(រ៉យទ័រ) - នេះបើតាមរបាយការណ៍ស៊ើបអង្កេត ការវាយប្រហារតាមអាកាសរបស់អាមេរិក មិនបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ ហើយបានកំណត់ស្តាវាត្រឡប់មកវិញត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូលណា ត្រាំ / Donald Trump ។ កាលពីព្រឹកថ្ងៃអង្គារ...
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្តព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រចាំការ និងនាំយកនូវ ស្បៀងអាហារ...
ដកស្រងចេញពីប្រភព៖RFP-- បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥) ដើម្បីធ្វើការជំទាស់ជាមួយរដ្ឋាភិបាល ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra លាលែងពីតំណែង ជុំវិញការបែកធ្លាយការសន្ទនាទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន អតីតមេដឹកនាំកម្ពុជា ដែលបង្កឱ្យស្រទាបមហាជនមានកំហឹងជាសាធារណៈ។ ដោយយោងតាមសារព័ត៌មានបារាំង-RFP- បានរាយការណ៍ថាការវិលត្រឡប់មកវិញរបស់ក្រុមចលនាអាវលឿងនេះ ដោយចោទប្រកាន់លោកស្រីនាយករដ្ឋមន្ត្រីថៃថាធ្វើឱ្យខូចដល់ប្រទេស និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកំលាំងយោធា។...
បាងកក៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥-- យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានកាសែត «The Nation» របស់ថៃ លោកស្រីមិនបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ផ្ទុយទៅវិញលោកស្រីបានចេញសុំទោសជាសាធារណៈដល់ប្រជាជនថៃនិងមេបញ្ជាការភូមិភាគពីរ ហើយបានសន្សាថានឹងប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន។ ជាងនេះទៅទៀតលោកស្រីបានធានាដល់ប្រជាជនថៃថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃប្រឆាំងនឹងការឈ្លានពានណាមួយពីប្រទេសកម្ពុជាទៅវិញ...។ លោកស្រីបានបន្ថែមថា "ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះពាក្យសម្តីរបស់ខ្ញុំ ប្រសិនបើយើងរួបរួមគ្នា យើងនឹងរួចផុតពីវិបត្តិនេះ"។
