ការដកយុទ្ធោបករណ៍អាវុធធធុនធ្ងន់រួមមាន ៣ ប្រភេទ៖ - ប្រភេទ (ក)មានប្រព័ន្ធកាំជ្រួចហ្វូងដែលមានចាប់ពី២កាណុងឡើងទៅ - ប្រភេទ (ខ) មានកាំភ្លើងធំគ្រប់ប្រភេទ ដូចជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ...
Border dispute
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃត្រង់នេះ ក្រុមជនជ្រុលនិយម វិរៈស៊ុម ខ្វាឃីត និងបក្ខពួកមានគ្នា ប្រមាណ ចំនួន៥០នាក់ ទៅ ៦០នាក់ មានបើកបរទាំងត្រាក់ទ័រ និងអេស្កាវាទ័រមកផង បានចូលមកក្បែរភូមិព្រៃចាន់របស់កម្ពុជា ប៉ុន្តែ ត្រូវបានកងកម្លាំងថៃជាច្រើននាក់ រារាំង និងទប់ស្កាត់មិនឱ្យចូលមកអុកឡុក និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិឋានឡើយ។...
អបអរសាទរ! «Delivering Peace» កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump ជាសាក្សី រួចហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០២៥ និងមានវត្តមាន លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។ កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា...
សេចក្តីប្រកាសព័ត៌មានរួម កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ខេត្តចន្ទបុរី, ព្រះរាជាណាចក្រថៃ, ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ ១. កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ...
យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទសូមចេញសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ ដោយសកម្មភាពនៃការឈូសឆាយនេះគឺស្ថិតនៅក្នុងផ្នែកនៃដីថៃ។ នេះបើយោងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារ...
លិខិតតវ៉ារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃអាទិត្យ ៦កើត...
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអ.ស.ប. នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នាទីក្រុងញ៉ូវយក។...
សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី...
យោងតាមសេចក្តីរាយការបង្ហោះតាមហ្វេសបុកផេក«HENG Ratana's post » ជាផេកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)បានបញ្ជាក់ដូចខាងក្រោម៖ ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖...
